ការពិត Van Dijk មានប្រវត្តិស្នេហាមិនធម្មតា

0
241

កីឡាករខ្សែការពារដ៏រឹងមាំ Virgil Van Dijk របស់ក្លិប Liverpool ទើបតែបានឈ្នះពានរង្វាន់កីឡាករល្អផ្តាច់គេលើលោកក្នុងឆ្នាំ ២០១៩ ដែលធ្វើឱ្យគេកាន់តែល្បីល្បាញខ្លាំងក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ តែជីវិតស្នេហារបស់គេហាក់ដូចជាមិនទាន់មានការបែកធ្លាយនៅឡើយទេ ។

Rike Nooitgedagt គឺជាប្រពន្ធរបស់គេ ដែលតែងតែគោរពតាមការសម្រេចចិត្តរបស់ប្តីគ្រប់ពេលក្នុងការដែលចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់ ដោយគ្រានោះនាងបានលាឈប់ពីការងារជាអ្នកគ្រប់គ្រងហាងសំលៀកបំពាក់មួយ ក្រោយពេលដែល Van Dijk បានផ្លាស់ពីក្លិបនៅហូឡង់ ទៅលេងនៅ ​Liverpool ។

កីឡាករខាងលើនេះក៏មានកូនស្រីវ័យ ៤ ឆ្នាំម្នាក់ដែរ ដែលមានឈ្នោះ Nila កូនស្រីរបស់គេត្រូវបាន គេកំណត់វះកាត់មុនពេលកើត ដោយសារតែខ្លួនត្រូវបានទទួលការកោះហៅចូលជម្រើសជាតិជាលើកដំបូងកាលពីឆ្នាំ ២០១៤ ក៏ប៉ុន្តែក្រោយពីដឹងព័ត៌មាននេះ គ្រូបង្វឹកបានសម្រេចចិត្តដកគេពីជម្រើសជាតិរហូតដល់ចុងឆ្នាំ ២០១៥ ៕

  

Loading...