Khalid Jamlus អតីតកំពូលខ្សែប្រយុទ្ធម៉ាឡេស៊ី លក់ស្បែកជើងមានតាមវីដេអូ ​Live

0
239

Khalid Jamlus គឺជាខ្សែប្រយុទ្ធដ៏ល្បីល្បាញម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កាលពីជំនាន់ឆ្នាំ ២០០៥ ដោយបានក្លាយជាកីឡាករស៊ុតបានច្រើនគ្រាប់ជាងគេនៅម៉ាឡេស៊ី ហើយថែមទាំងបានជាប់ក្នុងឈុតទៅលេងនៅកីឡាអូឡាំពិកទៀតផង ។

អតីតកីឡាករជម្រើសជាតិរូបនេះ ត្រូវបានគេប្រទះឃើញបានធ្វើការផ្សាយបន្តផ្ទាល់នៅក្នុងគណនីសង្គមរបស់ខ្លួន ដើម្បីលក់ស្បែកជើងមានដែលខ្លួនបានឈ្នះ និង ពានរង្វាន់ជាតិ អន្តរជាតិនានា ដែលខ្លួនធ្លាប់ឈ្នះក្នុងជីវិតទាំងអម្បាល់មាណ ដោយសារតែមានជីវភាពខ្វះខាតខ្លាំង ។

គួររំលឹកដែរថា កីឡាករវ័យ ៤៣ ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់តាំងពីឆ្នាំ ១៩៩៣ ហើយបានចូលនិវត្តន៍វិញនាឆ្នាំ ២០១២ ក្រោយមកក៏មិនមានការងារធ្វើរហូតមកទល់នឹងពេលនេះ ហើយបានលក់ទ្រព្យសម្បត្តិនានារបស់ខ្លួនដែលរកបានដោយបាល់ទាត់ស្ទើរតែអស់រលីញវិញទៅហើយ ៕

Loading...