Beckham រំលឹកប្រវត្តិស្នេហ៍កាលពី២៣ឆ្នាំមុន

0
124

David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេសដ៏ល្បីល្បាញ កាលពីទសវត្សរ៍ឆ្នាំ ២០០០ បានរំលឹកអំពីប្រវត្តិស្នេហាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន ដោយបានបង្ហោះនូវវីដេអូមួយ ដោយគិតមកទល់នឹងពេលនេះគឺអស់រយៈពេល ២១ ឆ្នាំហើយ ។

Beckham បានរំលឹកថា កាលពី ២៣ ឆ្នាំមុនខ្លួនបានអង្គុយជាមួយនឹងមិត្តរួមក្រុមរបស់គេម្នាក់គឺ ​Gary Neville ហើយក៏បានឃើញវីដេអូចម្រៀងរបស់ក្រុម Spicy Girls និង ខ្លួនបាននិយាយថា ម្នាក់ពាក់អាវខ្មៅនោះពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ។ ២ ឆ្នាំក្រោយមក Victoria Beckham ដែលជាម្នាក់ពាក់អាវខ្មៅនោះ បានរៀបការជាមួយនឹង Beckham ។

បើគិតមកទល់នឹងពេលនេះ ជីវិតគូស្នេហ៍របស់គេទាំង ២ មានរយៈកាល ២១ ឆ្នាំហើយ ដោយបានចំណងដៃកូនចំនួន ៤ នាក់ ក្នុងនោះស្រីម្នាក់ និង ប្រុស ៣ នាក់ ។ មិនត្រឹមតែប៉ុណ្ណោះទេ Beckham ក៏កំពុងតែកាន់ជំនួញជាច្រើនក្នុងដៃផងដែរ ដោយមានតម្លៃរាប់រយលានដុល្លារ ៕

Well about 23 years ago I was sat in a room with Gary Neville and the spice girls were on the TV and I turned around to him and said “ohhhh I like that one in the little black catsuit” 😄 who would have thought that all these years later we are celebrating 21 years of marriage and have 4 of the most beautiful and perfect kids.. Thank you & Happy Anniversary I Love You ♥️ Victoria Beckham

Posted by David Beckham on Saturday, July 4, 2020

Loading...