កីឡាកររបស់ក្លិបវិសាខាទាំងអស់ ធ្វើយុទ្ធនាការលើកទឹកចិត្ត ទៀត គឹមហេង

0
357

កីឡាករបាល់ទាត់របស់ក្លិប វិសាខា ទៀត គឹមហេង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពេលដែលរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងទីក្រុងភ្នំពេញ ដោយមកទល់នឹងពេលនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ ។

ត្បិតបានធូរស្បើយមួយកម្រិតក្តី ក៏ប៉ុន្តែហេតុការណ៍នេះ បានដាក់បន្ទុកយ៉ាងខ្លាំងទៅលើសតិ និង អារម្មណ៍ផ្លូវចិត្តរបស់ គឹមហេង យ៉ាងខ្លាំង ក្រោយពេលដែលបាត់បង់នារីជាទីស្រឡាញ់របស់ខ្លួន ហើយនេះក៏ជាគ្រោះថ្នាក់ដ៏ធំ ស្ទើរតែបាត់បង់ជីវិតខ្លួនឯងទៅទៀត ។

ដើម្បីជាការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិយុវជនអាយុក្រោម ១៩ ឆ្នាំរូបនេះ ឱ្យបានរសាយអារម្មណ៍ ក៏ដូចជាកម្លាំងចិត្តក្នុងការឈានទៅដល់ការជាសះស្បើយក្នុងពេលឆាប់ៗនេះ មិត្តរួមក្រុមក្នុងក្លិបវិសាខា ជាច្រើនបានបង្ហាញអំពីការលើកទឹកចិត្តរបស់ខ្លួន ដោយបានបង្ហោះរូបជាមួយនឹងអាវដែលមានរួបភាព គឹមហេង អមដោយពាក្យលើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកីឡាករល្បីៗជាច្រើន ដោយមានទាំងបរទេសទៀតផង ៕

Loading...