ឆ្នាំ២០២០នេះ គឺជាឆ្នាំដែល Messi រកបានច្រើនគ្រាប់បំផុតក្នុងអាជីព

0
252

ក្នុងរដូវកាល ២០២០ នេះ Messi បានរកគ្រាប់បាល់បានចំនួន ១៩ គ្រាប់ហើយ ឱ្យក្រុម Barcelona ដែលបានក្លាយជាចំនួនគ្រាប់បាល់ដ៏ច្រើន បើប្រៀបធៀបជាមួយនឹងរដូវកាលផ្សេងៗដែល Messi អាចរកបានចាប់តាំងពីបានចូលលេងបាល់ទាត់ឱ្យក្រុមមួយនេះ ។

រដូវកាលដែល Messi រកគ្រាប់បាល់បានច្រើនជាងគេគឺកាលពីឆ្នាំ ២០១១ ដែលរកបានចំនួន ១៨ គ្រាប់ ហើយ ២ រដូវកាលដំបូង ២០០៥ និង ២០០៦ គឺជារដូវកាលដែលរកគ្រាប់បាល់បានតិចបំផុតគឺត្រឹមតែ ២ គ្រាប់តែប៉ុណ្ណោះ ខណៈដែលរដូវកាល ២០២០ នេះ គឺកំពុងតែបំបែកកំណត់ត្រារបស់ខ្លួនដោយរកបាន ១៩ គ្រាប់ហើយ ថែមទាំងនៅសល់ដល់ទៅ ៤ ប្រកួតទៀតឯណោះ ។

រំលឹកដែរថា Lionel Messi ផ្លាស់មកកាន់ទឹកដីអេស្ប៉ាញនេះ កាលពីឆ្នាំ ២០០១ ហើយបានឡើងមកឈុតធំនេះនាឆ្នាំ ២០០៤ ដោយ ២ រដូវកាលដំបូង ២០០៤ និង ២០០៥ គេបានត្រឹមតែបម្រុង ដោយមិនបានចូលលេងសូម្បីតែ ១ ប្រកួត ៕

Loading...