បែកធ្លាយឈុតថ្មី Bacelona រដូវកាល២០២១

0
177

Barcelona កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃតារាងលីគកំពូលអេស្ប៉ាញ La Liga តាមពីក្រោយ Real Madrid ដល់ទៅ ៧ ពិន្ទុ ខណៈដែលនៅសល់តែ ៤ ប្រកួតទៀតតែប៉ុណ្ណោះ នឹងត្រូវចប់រដូវកាល ២០២០ នេះទៅហើយ ។

ងាកមកមើលគេហទំព័របែកធ្លាយព័ត៏មានរបស់ក្លិបបាល់ទាត់នានាមួយបានបង្ហាញអំពីឈុតឯកសណ្ឋានបែកធ្លាយរបស់ Barcelona ដោយនឹងត្រូវប្រើនៅក្នុងរដូវកាល ២០២១ ខាងមុខនេះ ។ ខណៈដែលឈុតដែលនឹងត្រូវប្រើនាឆ្នាំក្រោយនេះ គឺវាដូចទៅនឹងឈុតកាលពី ១០ ឆ្នាំមុន ដល់ទៅ ៩០ ភាគរយឯណោះ ។

ឈុតនេះ វាមាន ៣ ពណ៌ ដែលជាពណ៌ប្រចាំត្រកូលរបស់ Barcelona គឺឈាមជ្រូក ខៀវចាស់ និង លឿង ខណៈដែលខោគឺពណ៌ខៀវចាស់ដដែល តែរំលេចឆ្នូតពណ៌លឿងចាស់ជាងម៉ូដកាលពីរដូវកាល ២០១០ ដែលជាឈុតដែលនាំឱ្យ Barcelona លើកពាន UEFA Champions League ៕

Loading...