Theerathon ជាកីឡាករថៃជោគជ័យបំផុតនៅជប៉ុន ខណៈដែល Kawin មិនទាន់បានជាន់ទីលាននៅឡើយ

0
458

ថៃ គឺជាប្រទេសថៃ ១ គត់នៃតំបន់អាស៊ាន ដែលមានកីឡាករបាល់ទាត់របស់ខ្លួនប្រកបអាជីពនៅក្នុងប្រទេសស្តេចបាល់ទាត់នៃទ្វីបអាស៊ី ជប៉ុន ដោយមានកីឡាកររបស់ខ្លួនដល់ទៅ ៤ រូបដែលលេងនៅលីគកំពូលជប៉ុន ។ ក្នុងនោះដែរភាគច្រើនគឺបានបង្ហាញខ្លួនបានយ៉ាងល្អ ដែលឈានទៅដល់ជាកីឡាករដែលថ្លៃជាងគេបំផុតនៅជប៉ុនទៀតផង ខណៈដែលកីឡាករខ្លះរកតែបង្ហាញខ្លួនតែម្តងមិនចង់បានផង ។ ខាងក្រោមនេះជាស្ថិតិរបស់កីឡាករថៃទាំង ៤ រូបនៅលីគកំពូលជប៉ុន ។

  • Theerathon Bunmathan: តួនាទីខ្សែការពារ លេងឱ្យក្លិប Yokohama F. Marinos ដោយបង្ហាញខ្លួននៅលីគកំពូលជប៉ុនបាន ៩០ ប្រកួត រកគ្រាប់បាល់បាន ៣ គ្រាប់ ជួយឱ្យក្រុមលើកពានលីគកំពូលជប៉ុន រដូវកាល ២០១៩ កន្លងទៅ ។

  • Chanathip Songkrasin: តួនាទីខ្សែបម្រើ លេងឱ្យក្លិប Hokkaido Consadole Sapporo ដោយបង្ហាញខ្លួននៅលីគកំពូលជប៉ុនបាន ៨៧ ប្រកួត រកគ្រាប់បាល់បាន ១២ គ្រាប់ ។

  • Teerasil Dangda: តួនាទីខ្សែប្រយុទ្ធ លេងឱ្យក្លិប Shimizu S-Pulse ដោយបង្ហាញខ្លួននៅលីគកំពូលជប៉ុនបាន ២៩ ប្រកួត រកគ្រាប់បាល់បាន ៧ គ្រាប់ ។

  • Kawin Thamsatchanan: តួនាទីអ្នកចាំទី លេងឱ្យក្លិប Hokkaido Consadole Sapporo នៅមិនទាន់បានបង្ហាញខ្លួនឡើយនៅក្នុងលីគកំពូលជប៉ុន ។

Loading...