Ceres Negros ប្រកាសប្តូរឈ្មោះក្លិប ក្រោយពេលរកបានអ្នកឧបត្ថម្ភថ្មី

0
720

នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់ Ceres Negros ដែលជាជើងឯកលីគកំពូលហ្វីលីពីន ៣ សម័យកាល បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយបានប្រកាសថាក្លិបមួយនេះ នឹងក្ស័យធនក្នុងពេលឆាប់ៗនេះ ហើយកំពុងតែស្វែងរកម្ចាស់ឧបត្ថម្ភថ្មីដើម្បីបន្តតំណែងក្លិប ។

ក្លិបបានប្រកាសថា ម្ចាស់ក្លិបចាស់លោក Leo Rey Yanson នឹងលែងចូលរួមជាធនធានជាមួយនឹងក្លិបមួយនេះទៀតហើយ ក្រោយបញ្ចប់រដូវកាលនេះ ដែលនេះជាការសម្រេចចិត្តដ៏អាក្រក់បំផុតរបស់ម្ចាស់ក្លិបមួយនេះ ហើយក្លិបមួយនេះមិនទាន់ស្វែងរកបានអ្នកឧបត្ថម្ភថ្មីនៅឡើយទេ ។

ក្លិបខាងលើក៏បានប្រកាសទៀតថាខ្លួន នឹងប្តូរឈ្មោះក្លិបចេញនៅរដូវកាលក្រោយបន្ទាប់ពីរកបានម្ចាស់ឧបត្ថម្ភថ្មី​ ។ រំឭកដែរថា ក្លិបមួយនេះបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC CUP រហូតដល់ទៅ ២ លើក ហើយតែងតែជាប់ជាក្រុមលេខ ១ ប្រចាំតំបន់អាស៊ានជារៀងរាល់ឆ្នាំទៀតផង ខណៈដែលឆ្នាំនេះកំពុងតែឈរកំពូលតារាងពូល G ក្នុងពូលជាមួយនឹងក្រុមកម្ពុជា ព្រះខ័នរាជស្វាយរៀង ៕

Loading...