កូនស្រី អេ ភូថង ភ្ជាប់ពាក្យហើយ

0
109

នារសៀលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ អម្បាញ់មិញនេះ កីឡាការិនីប្រដាល់គុនខ្មែរ អេ ព្រីយ៉ានុតភូថង បានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា លៀង ប៉ហេង ដោយនឹងក្លាយជាអនាគតស្វាមីរបស់នាងក្នុងពេលឆាប់ៗនេះ ។

ជាមួយនឹងការរៀបចំពិធីនេះ លោក អេភូថង បានរៀបចំជាលក្ខណៈសាច់ញាតិ ដោយមិនសូវមានអ្នកនៅក្នុងវិស័យកីឡាបានដឹងឡើយ ។ ទោះបីជាបែបនេះក្តី នៅមិនទាន់មានព័ត៌មានជាក់លាក់នៅឡើយទេថា តើពួកគេនឹងក្រាបផ្ទឹមរៀបការនៅថ្ងៃណាឱ្យប្រាកដនៅឡើយទេ ។

គួរបញ្ជាក់ដែរថា កីឡាការិនីគុនខ្មែរ អេ យ៉ានុត មានវ័យ ១៩ ឆ្នាំ ទម្ងន់ ៥៤ គីឡូក្រាម កំពស់ ១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ជាសិស្សដែលកំពុងសិក្សានៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដោយសព្វថ្ងៃកំពុងតែហ្វឹកហាត់ប្រដាល់គុនខ្មែរ និង សាកល ហើយនាងក៏ជាកូនស្រីរបស់អតីតកំពូលអ្នកប្រដាល់កម្ពុជា អេ ភូថង ៕

Loading...