ដូចខ្វះរូបដាក់ Oita Trinita ក្លិបលីគជប៉ុន ដាក់រូប ឆ្កែ ឆ្មា ពេញកៅអីអង្គុយជាអ្នកគាំទ្រផ្ទាល់នៅកីឡដ្ឋាន

0
505

ក្លិបបាល់ទាត់​ Oita Trinita ដែលជាក្លិបលេងនៅលីគកំពូលជប៉ុនបានប្រកួតដោយបានបិទទ្វារកីឡដ្ឋានរបស់ខ្លួន កាលពីថ្ងៃពុធ ទី ០៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ​នេះ ដោយបានយកឈ្នះក្រុម Sagatosu ដោយលទ្ធផល ២ ទល់នឹង ០ ។

អ្វីដែលគេចាប់អារម្មណ៍ជាងជ័យជម្នះនេះគឺនៅក្នុងកីឡដ្ឋាននេះត្រូវបានគេព្រីនរូបភាពអ្នកគាំទ្រដាក់នៅតាមកៅអីនានានៅក្នុងកីឡដ្ឋាន ដោយសារតែគណៈកម្មការមិនទាន់អនុញ្ញាតិឱ្យមានអ្នកគាំទ្រចូលរួមទស្សនានៅឡើយទេ តែមើលមួយស្របក់គេក៏បានប្រទះឃើញមានរូបភាពសត្វចិញ្ចឹមជាច្រើននៅក្នុងកីឡដ្ឋាននោះដែលភាគច្រើនជារូបសត្វឆ្កែ និង ឆ្មា ថែមទាំងមានរូបសត្វកំប្រុក និង ទន្សាយទៀតផង ។

រូបភាពទាំងនេះ គឺជារូបភាពដែលក្លិបបានដាក់ទៅតាមការបង់ប្រាក់ពីអ្នកគាំទ្រ ដែលបានផ្ញើរូបមកកាន់ក្លិបឱ្យដាក់នៅកីឡដ្ឋាន ហើយរូបសត្វទាំងនោះត្រូវបានគេជឿជាក់ថាជារូបសត្វចិញ្ចឹមរបស់អ្នកគាំទ្រក្លិបមួយនេះ ៕

Loading...