ព្រះខ័នរាជស្វាយរៀង ស្គាល់រសជាតិចាញ់ ជាលើកដំបូងក្រោមថ្វីជើង បឹងកេត

0
264

កីឡាករខ្សែប្រយុទ្ធខ្មែរ កំពុងឡើងជើងខ្លាំងនៅលីគកំពូលកម្ពុជា ម៉ាត់ នុរុណ បានបន្ថែមគ្រាប់បាល់ ២ គ្រាប់ទៅក្នុងគណនីរបស់ខ្លួនទៀតហើយក្នុងសប្តាហ៍ទី ១៣ នេះ ដោយសរុបមកកីឡាកររូបនេះរកបាន ១៣ គ្រាប់ឈរនៅលំដាប់លេខ ២ ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់ជាងគេនៅលីគកំពូលកម្ពុជា ខណៈអ្នកឈរលេខ ១ ជាកីឡាករខ្មែរដែលទាត់បញ្ចូលទីបានច្រើនជាងគេបង្អស់ ។

នៅក្នុងជំនួបចុងក្រោយកាលពីម្សិលមិញនេះ កីឡាករវ័យ ២២ ឆ្នាំលេងឱ្យបឹងកេតរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឱ្យជក់ចិត្ត ដោយស៊ុតបញ្ចូលទី ២ គ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ២ គ្រាប់ នៅក្នុងការប្រកួតទល់នឹងក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលបញ្ចប់ទៅដោយបឹងកេតយកឈ្នះ ក្រុមមិនដែលចាញ់ព្រះខ័នរាជស្វាយរៀង ៤ ទល់នឹង ២ នៅក្នុងទឹកដីខេត្តស្វាយរៀង ។

គួរបញ្ជាក់ដែរថា ជ័យជម្នះនេះបានជួយឱ្យក្រុមបឹងកេតឡើងមកកាន់កំពូលតារាងជាលើកដំបូង ក្នុងរដូវកាល ២០២០ នេះ និង ទម្លាក់ព្រះខ័នរាជស្វាយរៀងមកកាន់លេខ ២ វិញក្រោយក្រាញ់ននៀលមិនដែលចាញ់ទាល់តែសោះ អស់រយៈពេល ១៣ សប្តាហ៍ ៕

Loading...