តើក្រុមណាខ្លះបានឱកាសដណ្តើមជើងឯក MCL ?

0
311

កាលពីល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២០​ ​សប្តាហ៍ទី ១៣ បានបញ្ចប់ទៅហើយ ដោយបឹងកេត និង ព្រះខ័នរាជជាបេក្ខភាពដែលមានភាគរយច្រើនក្នុងការដណ្តើមជើងឯក ដ្បិតអីជាក្រុមដណ្តើមតំណែងកំពូលតារាងទាំង ២ នេះប្រដេញគ្នាតែ ១ ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមលេខ៣ខុសគ្នាដាច់ដល់ទៅ ៩ ពិន្ទុ ។

ក្រោយបញ្ចប់ជើងទី ១ នេះ លីគកំពូលកម្ពុជា នឹងត្រូវបែងចែកជា ២ ដោយក្រុមខ្លាំងទាំង ៦ ខាងលើរួមមាន បឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា ទ័ពភ្នំពេញក្រោន និង ណាហ្គាវើលដ៍ នឹងត្រូវប្រកួតគ្នាដណ្តើមជើងឯក ។ ខណៈដែលក្រុម ៧ ផ្សេងទៀតរួមមាន អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ អាស៊ីអឺរ៉ុប អគ្គីសនីកម្ពុជា នគរបាលជាតិ សូលទីឡូអង្គរ និង យុវជនបាទី ត្រូវខំប្រឹងដើម្បីគេចពីតំបន់កាត់ចោល ។

គួរបញ្ជាក់ដែរថា ការសម្រេចប្តូររូបមន្តបែបនេះគឺដោយសារតែ ឥទ្ធិពលកូវីដ ១៩ ដែលធ្វើឱ្យមានការផ្អាកការប្រកួតអស់រយៈពេល ៣ ខែ ដែលធ្វើឱ្យពេលវេលាប្រកួតកាន់តែខើចមិនអាចបញ្ចប់ទាន់ពេលវេលា ៕

 

Loading...