ស្ងាត់ៗ កែវ រំចង់ បានស័ក្តិ៣ ក្នុងក្របខណ្ឌនគរបាលជាតិ

0
133

អ្នកទាំងអស់គ្នាប្រហែលជានៅចាំនៅឡើយ កំពូលកីឡាករប្រដាល់គុនខ្មែរចិត្តសឿង កែវ រំចង់ ដែលរៀងរយាលពីសង្វៀនប្រដាល់មួយរយៈកន្លងមកនេះ ដ្បិតអីកីឡាកររូបនេះមិនវាយឡើយជាមួយនឹងដៃគូខ្មែរដូចគ្នា ។

ទោះមានវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យកីឡាកររូបនេះដាច់សកម្មភាពប្រដាល់ក្រៅប្រទេសក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះបានទទួលនូវការដំឡើងឋារន្តនស័ក្កិ ដោយទទួលបានស័ក្តិ ៣ នៅព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នេះ ហើយគេក៏មិនភ្លេចឡើយនូវការអរគុណចំពោះមេ ដោយបានគោរពជូនពរមេឱ្យមានសុខភាពរឹងមាំ សំណាងល្អ និង សម្រេចគ្រប់ភារកិច្ច ។

គួរបញ្ជាក់ដែរថា កីឡាករ កែវ រំចង់ ក្រៅពីអាជីពប្រដាល់រូបគេបានប្រកបរបរជានគរបាល និង មានមុខរបរបន្តិចបន្តួចនៅផ្ទះគឺលក់ប្រហុកបុក និង បុកកាពិ តាមអនឡាញ ដោយទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រទៀតផង ៕

Loading...