កើតអីបានជា Messi សុំដើរចេញពីក្លិប ?

0
133

ក្រោយពីមិនអាចជួយក្រុមឱ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League សាជាថ្មីនៅឆ្នាំ ២០២០នេះ កីឡាករខ្សែប្រយុទ្ធជួរមុខ FC Barcelona បានសម្រេចចិត្តសុំម្ចាស់ក្លិបមួយនេះដើរចេញពីក្លិបដែលខ្លួនធ្លាប់រួមរស់នៅជាមួយអស់រយៈពេលជាច្រើនឆ្នាំ ។

ទោះបីជាក្លិប​បានសម្រេចចិត្តបណ្តេញគ្រូបង្វឹកចាស់ដែល Messi មិនចូលចិត្ត និង ផ្លាស់គ្រូបង្វឹកថ្មីក៏ពិតមែន ក៏កីឡាកររូបនេនៅតែសម្រេចចិត្តបែបនេះដដែល ដោយគេមានអារម្មណ៍ថាមិនគប្បីដែលមិនអាចជួយឱ្យក្លិបឈ្នះពានអ្វីមួយទាល់តែសោះនៅក្នុងឆ្នាំនេះ សូម្បីតែ La Liga ។

ទោះបីជាបែបនេះក្តី គេមិនទាន់ដឹងនៅឡើយទេថា ប្រសិនបើសំណើរនេះបានសម្រេចពិតមែន Messi នឹងឈានជើងចូលទៅលេងនៅក្លិបមួយណា តែមានក្លិប ២ គឺ Inter Milan និង PSG ដែលចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ៕

Loading...