កីឡដ្ឋានមរតកតេជោ នឹង បញ្ចប់ការសាងសង់យឺតជាងការគ្រោងទុក ១ត្រីមាស

0
382

ពហុកីឡដ្ឋានជាតិមរតកតេជោ (Main Stadium) ដែលកសាងឡើងត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ ម៉ឺន នាក់ គិតមកដល់ថ្ងែនេះសម្រេចបានប្រមាណ ៩០% ហើយ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ហើយបើតាមគម្រោងចាស់កីឡដ្ឋាននេះ នឹងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២០ នេះ ។

យ៉ាងណាមិញ មកទល់នឹងពេលនេះលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទោះបីជាមានការដំណើរការមករលូនក្តី ក៏ប៉ុន្តែពេលនេះកីឡដ្ឋានថ្មីមួយនេះមានការយឺតយ៉ាវបន្តិចវិញ ក្រោយចូលដល់ដំណាក់កាលតុបតែង ដោយគ្រោងនឹងបញ្ចប់នៅខែមីនា ឬ មេសា ឆ្នាំ ២០២០ ឯណោះវិញ ដោយមិនមែនមកពីបញ្ហាកូវីដ ១៩ ឡើយ ។

គួររំឮកថា ពហុកីឡាដ្ឋានជាតិមរតកតេជោគឺជាកាដូដ៏ធំស្កឹមស្កៃតម្លៃប្រមាណជា ១៦០ លានដុល្លារអាមេរិក ពីសាធារណរដ្ឋចិនដែលមានទំហំផ្ទៃក្រឡារហូតដល់ទៅ ១៦.២២ ហិកតា និង ផ្ទៃក្រឡាសំណង់ទំហំប្រមាណជា ៨.២៤ ម៉ឺនម៉ែត្រការ៉េ ៕

Loading...