ManCity គ្រោងនាំយក Messi មកនារដូវកាលក្រោយ

0
173

ក្រុមបាល់ទាត់ Manchester City នៃក្របខណ្ឌ Premier League (លីគកំពូលអង់គ្លេស) បានរៀបចំគម្រោងក្នុងការទិញយកកីឡាករដ៏ល្បីល្បាញរបស់ពិភពលោក Lionel Messi ពីក្លិបបាល់ទាត់ FC Barcelona នាចុងឆ្នាំនេះ ។

តាមការចង់បានរបស់គ្រូបង្វឹក Manchester City ការនាំយកកីឡាករជម្រើសជាតិអាហ្សង់ទីននៅពេលនេះគឺជាការល្អ ស្របពេលដែលកីឡាកររូបនេះកំពុងតែចង់ចាកចេញពីក្លិបក្រោយខកចិត្តអស់ជាច្រើនឆ្នាំជាមួយនឹងក្លិបរបស់ខ្លួន និង ខឹងខ្លួនឯងដោយសារតែមិនអាចជួយក្រុមឱ្យឈ្នះពានអ្វីបានទាល់តែសោះក្នុងឆ្នាំនេះ សូម្បីតែ La Liga ។

គួរបញ្ជាក់ដែរថា Manchester City គឺជាក្រុមដែលទទួលបាននូវការឧបត្ថម្ភធនធានមហាសាលពីមហាសេដ្ឋីអារ៉ាប់ ហើយបានឈ្នះជើងឯក Premier League ២ រដូវកាលជាប់គ្នាហើយចាប់តាំងពីឆ្នាំ ២០១៨ មក ៕

Loading...