លទ្ធផលចាប់ពូលពានសម្តេចវគ្គ៨ក្រុមចុងក្រោយ

0
212

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា បានធ្វើការចាប់ឆ្នោតគូប្រកួតវគ្គ ១/៤ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ជាតិ ក្រោយពេលដែលរកឃើញក្រុមខ្លាំងទាំង ៨ ឈានមកដល់វគ្គនេះ ។

លទ្ធផលចាប់ពូលគឺ ក្រុមកងយោធពលខេមរៈភូមិន្ទជួបខេត្តព្រៃវែង ណាហ្គាវើលដ៏ជួបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោនជួបគិរីវង់សុខសែនជ័យ និង បឹងកេតជួបវិសាខា ឬ ខេត្តត្បូងឃ្មុំ ដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៧-២៩ និង ៣១ ខែសីហា ឆ្នាំ ២០២០ ចុងសប្តាហ៍នេះ ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុនពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នេះបានទៅលើក្រុមបឹងកេត ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ ទល់នឹង ១ យ៉ាងលំបាកលំបិន ៕

Loading...