ស្ងាត់ៗតួក្តៅសាច់ថៃ ស្និទ្ធស្នាលជាមួយនឹងអ្នកប្រដាល់វ័យក្មេង

0
273

នាង Nong Natt Chanapa វ័យ ៣៥ ឆ្នាំគឺជាតារាស៊ិចស្រីដ៏ល្បីមួយរូបរបស់ថៃ ដែលទទួលបាននូវការគាំទ្រខ្លាំងពីសំណាកអ្នកទស្សនាវីដេអូក្តៅសាច់នៅទូទាំងពិភពលោក ។ ដ្បិតនាងធ្លាប់ប្រកាសថាមានស្វាមីកាលពីឆ្នាំ ២០១៨ កន្លងទៅក៏ពិតមែន តែពេលនេះនាងបានធ្វើឱ្យអ្នកគាំទ្ររបស់នាងហាក់ប្លែកអារម្មណ៍ ក្រោយបង្ហាញរូបភាពស្និទស្នាលជាមួយបុរសជាកីឡាករវ័យក្មេងម្នាក់នៅក្នុងបណ្តាញសង្គម IG ។

បុរសវ័យក្មេងជាកីឡាករនោះ ត្រូវបានគេស្គាល់ថាជាកីឡាករប្រដាល់ថៃរបស់ក្លិបប្រដាល់ PK Saenchaimuaythaigym ឈ្មោះ Tawanchai ដែលរូបគេជាបុរសសង្ហាទើបមានវ័យត្រឹមតែ ២០ ឆ្នាំតែប៉ុណ្ណោះ ហើយថែមទាំងមានថ្វីដៃខ្លាំងក្លាទៀតផង ដោយជាម្ចាស់ខ្សែក្រវ៉ាត់មួយ ថែមទាំងកំពុងតែល្បីក្នុងវិស័យប្រដាល់ថៃទៀតផង ក្រោយទើបតែយកឈ្នះមិត្តរួមជាតិខ្លួនកាលពីខែមុននេះ ។

ទោះបីជាមានការសង្ស័យ និង មិនទាន់មាននូវការបកស្រាយក្តី អ្នកដែលស្និទ្ធនឹងអ្នកទាំងពីរខាងលើបានបកស្រាយថា រូបថតពួកគាត់នេះគឺជាការចូលរួមក្នុងការសម្ពោធហាងកាហ្វេមួយ ដោយម្ចាស់ហាងកាហ្វេនេះជាអ្នកស្នេហាវិស័យប្រដាល់ថៃ និង ចង់ទាក់ទាញចំណាប់អារម្មណ៍ ទើបបង្ហាញវត្តមានពួកគេទាំងពីរ តែចំពោះទំនាក់ទំនងរបស់ពួកគេក៏មិនច្បាស់ដែរ ៕

  

Loading...