បាល់ទាត់ថៃ នឹងត្រលប់មកវិញនាខែកញ្ញា ដោយមានអ្នកគាំទ្រ៤ពាន់នាក់ក្នង១ប្រកួត

0
239

កាលពីថ្ងៃទី ២៦ ខែសីហា​ ឆ្នាំ ២០២០ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគកំពូលថៃ (Thai League 1) បានប្រកាសអំពីបទបញ្ជាថ្មីក្នុងការរៀបចំការប្រកួតមួយនេះ ហាក់បានបន្ធូរបន្ថយខ្លាំងទៅលើការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រ ដោយអនុញ្ញាតិឱ្យមានអ្នកគាំទ្រយ៉ាងច្រើនបំផុតរហូតដល់ទៅ ៤ ពាន់នាក់ ក្នុង ១ ប្រកួត ។

ការបន្ថែមចំនួនអ្នកគាំទ្រចំនួន ២ ពាន់នាក់នេះ នឹងចាប់អនុវត្តន៍នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ពោលគីជាថ្ងៃចាប់ផ្តើមបន្តការប្រកួតដែលបានផ្អាកតាំងពីខែមីនា ដោយសារតែមេរោគកូវីដ ១៩ ។

គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ សកម្មភាពបាល់ទាត់នៅក្នុងប្រទេសថៃ បានចាប់ផ្តើមឡើងវិញជាមួយនឹងការអនុញ្ញាតិឱ្យមានអ្នកទស្សនាចំនួន ២ ពាន់នាក់ តែត្រូវបានផ្អាកឡើងវិញនាខែមីនា ដោយសារតែកើនឡើងករណីកូវីដ ១៩ ធ្វើឱ្យមានករណីស្លាប់លើកដំបូងនៃកូវីដ ១៩ នៅប្រទេសថៃ ៕

Loading...