ខ្លាចាស់ជប៉ុន Nagatomo ឡើងជើងផ្លាស់ទៅលេងនៅ Marseille

0
133

នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ក្លិបបាល់ទាត់បារាំង Olympique Marseille ​បានប្រកាសអំពីការនាំចូលកីឡាករខ្សែការពារសញ្ជាតិជប៉ុន Yuto Nagatomo មកកាន់ក្លិបរបស់ខ្លួន ដើម្បីជួយក្រុមក្នុងការប្រកួតពានរង្វាន់ជាតិ និង អន្តរជាតិជាច្រើននារដូវកាលក្រោយនេះ ។

ការប្រកាសនេះដែរ ធ្វើឡើងនៅក្រោយការចែកផ្លូវរបស់កីឡាករជប៉ុនរូបនេះពីក្លិប GALATASARAY ក្រោយចំណាយពេលនៅក្លិបនេះអស់រយៈពេល ២ រដូវកាល ដោយរកគ្រាប់បាល់បាន ២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួត ។ កីឡាករជម្រើសជាតិជប៉ុនរូបនេះ ត្រូវបានក្លិបល្បីបារាំងខាងលើរំពឹងថា នឹងជួយក្រុមបានល្អក្នុងការប្រកួតលីគកំពូលបារាំង ក៏ដូចជាចូលរួមក្នុងការប្រកួត UEFA CHAMPIONS LEAGUE ឆ្នាំ ២០២១ ។

គួររំឭកថា ខ្សែការពាររូបនេះដ្បិតតែមានវ័យ ៣៣ ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែរូបគេនៅតែជាកម្លាំងស្នូលនៅក្នុងក្រុមជម្រើសជាតិជប៉ុន ដោយនៅតែជាប់ជាជម្រើសដំបូងនៃជម្រើសជាតិជប៉ុនជាហូរហែតាំងពីឆ្នាំ ២០០៨ មកទល់នឹងពេលបច្ចុប្បន្ននេះ ៕

ប្រភព៖ TheScore

Loading...