ចាន់ វឌ្ឍនាកា នៅតែបន្តលេងនៅកម្ពុជា និងបឹងកេតដដែល

0
900

នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះផ្លូវការសម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ជើងទី ២ រដូវកាលឆ្នាំ ២០២០ ហើយ ដោយបានស្រាយមន្ទិលសង្ស័យរបស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ជុំវិញរឿងកីឡាករ ចាន់ វឌ្ឍនាកា ។

ដោយក្នុងបញ្ជីឈ្មោះកីឡាករទាំងនោះ គេឃើញមានឈ្មោះកីឡាករដែលមកពីខេត្តកំពតរូបនេះ នៅតែស្ថិតនៅក្នុងបញ្ជីខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់បឹងកេតដដែល ដោយមិនមានការផ្ទេរចេញទៅក្លិបក្នុងស្រុក ឬ ក្រៅប្រទេសណាមួយឡើយ ។ បញ្ជីឈ្មោះជើងទី ២ ក៏ចេញ ហើយទីផ្សារដោះដូរកីឡាកររបស់លីគកំពូលកម្ពុជាក៏បិទ ដូចនេះវាច្បាស់ណាស់ថា កីឡាកររូបនេះនឹងស្ថិតនៅតែជាកូនក្រុមបឹងកេតយ៉ាងហោចណាស់ក៏ដល់ដំណាច់ឆ្នាំ ២០២០ នេះដែរ ។

គួរបញ្ជាក់ដែរថា ក្រោយពីបាត់មុខពីទីលានអស់ជាច្រើនសប្តាហ៍កន្លងមក អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ក៏ដូចជាអ្នកគាំទ្ររូបគេផ្ទាល់ ហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនមានព័ត៌មានអ្វីទាំងអស់ជុំវិញរឿងនេះ សូម្បីតែមិត្តរួមក្រុម ក្លិប និង រូបគេផ្ទាល់ ក៏មិនបានបញ្ចេញព័ត៌មានពីការបាត់ខ្លួនគេពីទីលានបាល់ទាត់នេះ ៕

ប្រភព៖ CFN

Loading...