មកដឺងពីមូលហេតុ ដែលធ្វើឱ្យ Ronald Koeman ចាកចោល ជម្រើសជាតិហូឡង់ មកដឹកនាំ ​Barcelona

0
214

លោក Ronald Koeman អតីតអ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ទើបតែត្រូវបានក្លិបបាល់ទាត់ Barcelona តែងតាំងធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន បន្ទាប់ពីបណ្តេញគ្រូបង្វឹក និង អ្នកចាត់ការក្រុមចាស់ចោល ក្រោយពីដឹកនាំក្រុមមិនបានពានអ្វីទាំងអស់កាលពីរដូវកាលមុន ។

ជុំវិញនឹងការផ្ទេរមកដឹកនាំនៅក្លិបដ៏ខ្លាំងមួយរបស់ពិភពលោកនេះ លោក Ronald Koeman ត្រូវបានគេដឹងថា បានលាលែងពីតំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ មុននឹងឈានជើងចូលមក Barcelona ។ ចំពោះមូលហេតុដែលនាំឱ្យលោកដើរចេញពីក្រុមជម្រើសជាតិឈុតធំនេះដោយសារកន្លែងថ្មីគឺជាក្តីសុបិន្តក្នុងជីវិតរបស់លោក ដែលតែងតែប្រាថ្នាថានឹងបានដឹកនាំក្រុមបាល់ទាត់ដែលខ្លាំងជាងគេបំផុតលើលោក ។

ការដើរចេញរបស់លោកអាចជាជម្រើសមួយដ៏ល្អ ពីព្រោះដោយសារតែកូវីដ ១៩ ក្រុមជម្រើសជាតិស្ទើរតែមិនមានសកម្មភាពអ្វីទាំងស្រុង ដោយមិនច្បាស់ពីអនាគតនឹងទៅជាយ៉ាងណា ។ មួយវិញទៀតនេះគឺជាឱកាសល្អសម្រាប់លោក ព្រោះ Barcelona គិតថាអតីតខ្សែការពាររូបនេះ គឺជាប្រហែលអាចជារឿងងាយស្រួលក្នុងការរៀបចំក្រុម ដោយសារតែលោកធ្លាប់លេងឱ្យ Barcelona ដែរកាលពីលោកនៅប្រកបអាជីពមួយនេះ ៕

Loading...