ក្រុមហ៊ុនចិន មិនព្រមបង់លុយ ថ្លៃសិទ្ធផ្សាយផ្ទាល់ឱ្យ Premier League

0
115

កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្របខណ្ឌកំពូលអង់គ្លេស (English Premier League) បានចុះកុងត្រារយៈពេល ៣ ឆ្នាំ (២០១៩-២០២២) ជាមួយនឹងក្រុមហ៊ុនចិន Ning Holding Group ដើម្បីផ្តល់សិទ្ធិឱ្យក្រុមហ៊ុនមួយនេះអាចផ្សព្វផ្សាយការប្រកួតទាំងអស់របស់ Premier League នៅក្នុងប្រទេសចិន ។

ទើបតែបាន ១ ឆ្នាំ ពោលគឺឆ្នាំ ២០២០ នេះ ដោយសារតែវិបត្តិកូវីដ ១៩ បានធ្វើឱ្យ Premier League ផ្អាកការប្រកួតជាច្រើន ដែលធ្វើឱ្យក្រុមហ៊ុនចិនដែលទិញសិទ្ធិនោះមិនអាចរកចំណូលអ្វីបានសោះឡើយពីការទិញសិទ្ធិក្នុងតម្លៃដ៏ថ្លៃនេះ ។ នេះបានក្លាយជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនចិនបដិសេធក្នុងការបង់ប្រាក់ចំនួន ២០០ លានផោន បន្តទៅឱ្យ Premier League ។ មកដល់ពេលនេះ English Premier League បានប្រកាសជាផ្លូវការថារំសាយកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនចិនខាងលើនេះហើយ ក្រោមមូលហេតុមិនព្រមបង់ប្រាក់ឱ្យខ្លួន ។

គួរឱ្យដឹងដែរថា កាលនោះកុងត្រា ៣ ឆ្នាំ មានតម្លៃដល់ទៅ ៥៦៤ លានផោននេះ ដែលបានជាប់ជាតម្លៃឯតទគ្គកម្មនៃការលក់សិទ្ធិផ្សាយផ្ទាល់ឱ្យបរទេសរបស់ English Premier League ៕

ប្រភព៖ sportconnect

Loading...