យុវជនម៉ាឡេស៊ី វ័យ១៦ឆ្នាំ ចុះកុងត្រាលេងនៅ Brighton & Hove Albion

0
312

Jaami Qureshi ត្រូវបានក្លិបបាល់ទាត់ Brighton & Hove Albion F.C. ដែលជាក្លិបបាល់ទាត់ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (English Premier League) ចុះកុងត្រាយកចូលក្នុងក្រុមឈុតធំរបស់ខ្លួនក្នុងកុងត្រារយៈពេល ២ ឆ្នាំ ។

នៅក្នុងកុងត្រារយៈពេល ២ ឆ្នាំនេះ កីឡាករកូនកាត់អង់គ្លេស-ម៉ាឡេស៊ី នឹងត្រូវភ្ជាប់ជាមួយលក្ខខណ្ឌលេងនៅឈុត U18 ចំនួន ១ ឆ្នាំសិន មុននឹងដំឡើងឱ្យលេងនៅឈុតធំតែម្តងនាឆ្នាំបន្ទាប់ ។ កីឡាកររូបនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ ហើយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី កំពុងតែត្រៀមកោះហៅចូលជម្រើសជាតិរបស់ខ្លួនទៀតផង ។

កីឡាកររូបនេះ មានម្តាយជាជនជាតិម៉ាឡេស៊ី ហើយឪពុកជាជនជាតិអង់គ្លេស ដោយបានកើតធំធាត់ និង ហ្វឹកហាត់បាល់ទាត់នៅអង់គ្លេសក្នុងក្លិបនេះ មុននឹងបានដំឡើងជាបន្តបន្ទាប់មកកាន់ឈុតធំនេះ ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់គេ ៕

ប្រភព៖ Goal

Loading...