ចប់បាត់ ! Mbappe ក៏ឆ្លងកូវីដ១៩ដែរ

0
107

កាលពីព្រឹកថ្ងៃទី ០៨ ខែកញ្ញា​ ឆ្នាំ ២០២០ នេះ កីឡាករខ្សែប្រយុទ្ធខ្វះមិនបានរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង និង ក្រុម PSG ត្រូវបានតេស្តឃើញថាមានផ្ទុកវីរុសកូវីដ ១៩ ក្នងការតេស្តសុខភាពជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបារាំង ។

​Kylian Mbappe បានក្លាយជាកីឡាករក្នុងក្រុម PSG ទី ៦ ដែលបានឆ្លងវីរុសដ៏កាចសាហាវនេះពីមិត្តរួមក្រុម ​Neymar ដែលបានឆ្លងកំឡុងពេលទៅវិស្សមកាល នៅកោះមួយនៃប្រទេសអេស្ប៉ាញ ។

កូវីដ ១៩ នេះ នឹងធ្វើឱ្យគេបាត់បង់ឱកាសបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំងក្នុងពាន UEFA Nations Cup ប៉ះក្រុមលេខ ២ ពិភពលោក ក្រូអាត ដែលអាចជាចំណុចព្រួយបារម្ភមួយរបស់គ្រូបង្វឹកជម្រើសជាតិបារាំង ៕

ប្រភព៖ bangkokpost

Loading...