ថ្ងៃប្រកួតកាន់តែកៀកមកដល់ហើយ តែ Idol សុទ្ធតែកំពុងកើតកូវីដ១៩

0
126

ក្រោយពីការប្រកួតពានរង្វាន់ធំៗនានាបានបញ្ចប់ កីឡាករស្ទើរតែគ្រប់រូបបានសម្រាកចំណាយពេលវិស្សមកាលរបស់ខ្លួនជាមួយនឹងក្រុមគ្រួសារ ដោយទៅលម្ហែតាមទីកន្លែងកំសាន្តនានានៅជុំវិញពិភពលោក ។

ទោះបីជាមានការការពារយ៉ាងណាក្តី កីឡាករភាគច្រើនបានឆ្លងកូវីដ ១៩ ក្រោយពីត្រលប់មកពីវិស្សមកាលរបស់ខ្លួនវិញ ដោយក្នុងនោះមានកីឡាករល្បីៗដែលក្រុមខ្វះមិនបាន ចំនួន ៦ រូប ក៏បានឆ្លងកូវីដ ១៩ នេះដែរ ៖

-Neymar JR : អាចថាជាអ្នកចម្លងកូវីដ ១៩ ទៅដល់មិត្តរួមក្រុមក៏ថាបាន ព្រោះកីឡាកររូបនេះ ត្រូវបានពិនិត្យឃើញវីរុសនេះមុនគេ ក្រោយមកក៏បានឆ្លងទៅកាន់មិត្តរួមក្រុមចំនួន ៦ រូបផ្សេងទៀត ។

-Kylian Mabappe : ត្រូវបានគេតេស្តិ៍ឃើញថាផ្ទុកកូវីដ ១៩ នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា​ ឆ្នាំ ២០២០ នេះ រយៈពេល ១ សប្តាហ៍ក្រោយពីត្រលប់ពីវិស្សមកាលវិញ ។

-Keylor Navas និង Angel Di Maria : ត្រូវបានគេដឹងយ៉ាងច្បាស់ថា​បានឆ្លងពីកីឡាករ​​ Neymar JR ក្រោយពីពួកគេបានចំណាយពេលរួមគ្នា ក្រោយពី​ត្រលប់ពីវិស្សមកាលវិញ មុននឹងដឹងថា Neymar ឆ្លងកូវីដ ១៩ ។

-Diago Costa : គឺជាកីឡាករអេស្ប៉ាញរបស់ក្លិប Athletico Madrid ដែលបានឆ្លងកូវីដ ១៩ ក្រោយពីសម្រាកវិស្សមកាល ២ សប្តាហ៍នៅលើកោះមួយ នៅក្បែរទីក្រុង ​Barcelona ។

-Paul Pogba : ចំពោះកីឡាករបារាំងស្បែកខ្មៅរូបនេះ បានឆ្លងកូវីដ ១៩ រយៈពេល ២ សប្តាហ៍មកហើយ ពោលគឺចាប់តាំងខែសីហាមកម្ល៉េះ ដោយនៅពេលនេះលោកត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ហើយគេបានយកកូនរបស់គេទៅជាមួយផងដែរក្នុងអំឡុងពេលនេះ ៕

Loading...