អឺស ! មានកីឡាករ ManCity ២រូបទៀតឆ្លងកូវីដ១៩

0
138

មិត្តរួមក្រុម Manchester City ២ រូប រូមមានកីឡាករខ្សែការពារកណ្តាលសញ្ជាតិបារាំង Aymeric Jean Louis Gérard Alphonse Laporte និង កីឡាករខ្សែបម្រើអាល់ហ្សេរី Riyad Karim Mahrez ត្រូវបានគេរកឃើញថាផ្ទុកវីរុសកូវីដ ១៩ ក្រោយពេលដែលគេហោះត្រលប់មកពីវិស្សមកាលនៅឯប្រទេសអេស្ប៉ាញវិញ ។

កីឡាករទាំង ២ រូបនេះ ត្រូវបានគេឃាត់ទុកឱ្យនៅដាច់ដោយឡែក និង ព្យាបាលរយៈពេល ១៤ ថ្ងៃសិន ខណៈដែលអ្នករួមដំណើររាប់សិបនាក់ទៀត ត្រូវបានគេតាមដានសុខភាព និង ដាក់ឱ្យធ្វើចត្តាឡីស័កដូចគ្នា ។

Riyad Karim Mahrez

Aymeric Jean Louis Gérard Alphonse Laporte

គួរឱ្យដឹងដែរថា ​Premier League គ្រោងនឹងបើករដូវកាល ២០២០-២០២១ របស់ខ្លួននៅថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ ២០២០ ខាងមុខនេះ ហើយកីឡាករសំខាន់ទាំង ២ រូបនេះ ទំនងមិនអាចជាសះស្បើយបានទាន់ពេលវេលាឡើយ ៕

   

ប្រភព៖ aa.com

Loading...