Foden និង Greenwood ត្រូវពិន័យ៤ប្រកួត ក្រោយយកស្រីទៅដេក កំឡុងពេលប្រកួត Nations Cup

0
160

កីឡាករជម្រើសជាតិអង់គ្លេស ២ រូប Phil Foden និង Mason Greenwood ត្រូវបានគ្រូបង្វឹកសម្រេចដកឈ្មោះចេញពីក្រុមជម្រើសជាតិរបស់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេបានល្មើសទៅនឹងវិន័យក្រុម ។

ពួកគេទាំង ២ បានហៅនារីជនជាតិអ៊ីស្លង់ ២ រូប ឡើងទៅរួមភេទដល់សណ្ឋាគារដែលពួកគេសម្រាកដើម្បីប្រកួតក្នុងពានរង្វាន់ UEFA Nations League ដែលអង់គ្លេសយកឈ្នះ អ៊ីស្លង់ ក្នុងលទ្ធផល ១​ ទល់នឹង ០ ។

សកម្មភាពនេះ ត្រូវបានបែកធ្លាយដោយសារតែនារីទាំង ២ នាក់នោះបានបង្ហោះរូបភាព និង​ វីដេអូ ដែលពួកគេទាក់ទងគ្នាជាមួយនឹងកីឡាករទាំង​ ២ ដើម្បីឡើងសណ្ឋាគារ ៕

ប្រភព៖ Dailymail

Loading...