២គ្រាប់យប់មិញ Ronaldo រកគ្រាប់បាល់សរុបបាន ១០១គ្រាប់ហើយឱ្យជម្រើសជាតិ

0
106

កាលពីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ កីឡាករ Christiano Ronaldo បានស៊ុតបញ្ចូលទីឱ្យ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ទទួលជ័យជម្នះពីក្រុមស៊ុយអែត ក្នុងលទ្ធផល ២​ ទល់នឹង ០ ដោយកីឡាកររូបនេះរកបាន ២ គ្រាប់ម្នាក់ឯង។

២ គ្រាប់កាលពីយប់មិញនេះ បានធ្វើឱ្យកីឡាកររូបនេះ ឡើងចំនួនគ្រាប់បាល់ ដែលរកបាននៅក្រុមជម្រើសជាតិដល់ ១០១ គ្រាប់។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះ ក៏កំពុងតែស្ថិតនៅក្នុងវិថីឈានទៅបំបែកកំណត់ត្រា ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អស់ នៅលើពិភពលោក បន្ទាប់ពីកីឡាករអ៊ឺរ៉ង់ Ali Daei ដែលរកបានចំនួន ១០៩ គ្រាប់ ។

មហាជនយល់ថា កំណត់ត្រាត្រឹមប៉ុណ្ណេះ ហាក់មិនជារឿងពិបាកសម្រាប់កីឡាករព័រទុយហ្គាល់រូបនេះឡើយ ពីព្រោះកីឡាករនេះ នៅតែល្អ និង ខ្លាំងក្នុងក្រុមជម្រើសជាតិ ទោះបីរូបលោក មានអាយុលើស ៣០ ឆ្នាំក៏ដោយ ៕

ប្រភព៖ hindustantimes

Loading...