Yannick ត្រលប់ពីចិនមក Atlético Madrid វិញហើយ

0
119

កីឡាករខ្សែបម្រើស្លាប Yannick Ferreira Carrasco ត្រូវបានក្លិបបាលទាត់ Atlético Madrid ទិញយកពីក្លិប Dalian Professional មកវិញ ក្រោយពេលដែលខ្ចីជើងបាន ១ រដូវកាល ។

ការផ្ទេរមក Atlético Madrid របស់កីឡាករសញ្ជាតិប៊ែលហ្សិកវ័យ ២៧ ឆ្នាំរូបនេះ គឺជាការត្រលប់មកកាន់ក្លិបចាស់ ដែលរូបគេធ្លាប់បានលេងវិញ ។ នៅក្លិបនេះចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០១៨ Carrasco ត្រូវបាន Atlético Madrid លក់ឱ្យទៅលេងនៅក្លិបចិនក្នុងតម្លៃ ៤០ លានអឺរ៉ូ ហើយបង្ហាញខ្លួនបានយ៉ាងល្អ ដោយ ៥០ ប្រកួតរកបាន ២៤ គ្រាប់ ។

ការទិញមកវិញនេះ Atlético Madrid ចំណាយត្រឹមតែ ២៣ លានអឺរ៉ូតែប៉ុណ្ណោះ តែក្លិបនេះបានចំណាយសរុបអស់ ៤៦ លានអឺរ៉ូ ព្រោះកាលពីខ្ចីជើងរដូវកាល ២០២០ គេបានចំណាយអស់ ២៣ លានដុល្លារទៅលើកីឡាកររូបនេះ ៕

ប្រភព៖ transfermarket

Loading...