Real ដាក់ផែនការលក់ Bale ឡៃឡុងចេញឱ្យបាននារដូវក្តៅក្រោយ

0
99

ក្លិបបាល់ទាត់ Real Madrid បានរាយការណ៍ថា ខ្លួនបានសង្ឃឹមយ៉ាងមុតមាំថានឹងអាចនាំចេញកីឡាករ Gareth Bale បាននារដូវក្តៅខាងមុខនេះ ទៅឱ្យក្លិប ២ ដែលកំពុងតែចាប់អារម្មណ៍រូបគេ គឺ Manchester United និង  Tottenham Hotspur ។

កីឡាកររូបនេះត្រូវបានគ្រូបង្វឹកលោក Zinedine Zidane ដាក់ឱ្យនៅកៅអីបម្រុងច្រើន ២ រដូវកាលមកហើយ ក្រោមការដឹកនាំរបស់លោក ។ ទោះបីជាបែបនេះក្តី កាលពីរដូវកាលមុន ប្រធានក្លិបស្តេចសនេះមិនបណ្តោយឱ្យកីឡាកររូបនេះទៅលេងនៅលីគកំពូលចិនឡើយ ទោះបីជាមានការផ្តល់ទឹកប្រាក់ដ៏សម្បើមពីក្លិបនៅទីនោះក៏ដោយ ។

គួរឱ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិវែលរូបនេះ អាចនឹងមានភាគរយច្រើនជាងក្នុងការទៅចូលរួមជាមួយនឹងក្លិប Manchester United ដោយសារតែក្លិបមួយនេះ បានតាមទិញរូបគេជាច្រើនលើកមកហើយ ៕

   

ប្រភព៖ WalesOnline

Loading...