លីគកំពូលថៃ បង្កើនកូតាកីឡាករអាស៊ានដល់មិនកំណត់

0
302

លីគកំពូលថៃ និង វិលត្រលប់មកវិញនាថ្ងៃទី ១២ និង ១៣ ខែកញ្ញា ឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះហើយ ដោយក្នុងនោះគណៈកម្មការរៀបចំការប្រកួតលីគកំពូលថៃ បានអនុញ្ញាតិឱ្យមានអ្នកគាំទ្រចំនួន ៤ ពាន់នាក់នៅតាមកីឡដ្ឋាននីមួយៗ ។

ក្នុងនោះដែរក៏មាននូវការកែប្រែក្បួនច្បាប់ថ្មី ដែលបង្កើនចំនួនកីឡាកូតាអាស៊ានឱ្យមានច្រើននាក់ជាងមុន ។ ដោយលីគទី ១ និង ទី ២ ថៃ អនុញ្ញាតិឱ្យក្លិបនីមួយៗអាចចុះកុងត្រាយកកីឡាករមកពីជុំវិញពិភពលោកបាន ៣ រូប កីឡាករអាស៊ី ១ រូប និង កីឡាករអាស៊ានប៉ុន្មាននាក់ក៏បាន ដោយមិនកំណត់ចំនួន ។

ទោះជាយ៉ាងនេះក្តី ក្នុងលក្ខខណ្ឌមួយគឺក្លិបនានាត្រូវប្រាកដថា ខ្លួនត្រូវមានកីឡាករសញ្ជាតិថៃយ៉ាងតិចក៏ ៤ រូបដែរនៅលើទីលាន ។ នេះមានន័យថាប្រសិនបើក្លិបមិនមានកីឡាករមកពីអឺរ៉ុប ឬ អាស៊ីទេ គេមានសិទ្ធិដាក់កីឡាករអាស៊ានដល់ទៅ ៧ រូបនៅលើទីលាន ៕

ប្រភព៖ TL1

Loading...