ទៀតហើយ ! លីគថៃ លើក៣គូ ដោយសារមានកីឡាករឆ្លងកូវីដ១៩

0
168

កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតលីគថៃ បានប្រមូលលទ្ធផលតេស្តិ៍កូវីដ ១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ មកពិនិត្យ​ ហើយបានរកឃើញកីឡាកររបស់ខ្លួនចំនួន ៤ រូប មកពីលីគកំពូលថៃបានមានផ្ទុកកូវីដ ១៩ ។

លីគកំពូលថៃបានចាប់ផ្តើមការប្រកួតរបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ តែដោយសារតែមានកីឡាករផ្ទុកកូវីដ ១៩ នេះ ទើបតម្រូវឱ្យក្រុមដែលមានកីឡាករផ្ទុកវីរុសនេះ ផ្អាកការប្រកួតហើយត្រូវរង់ចាំថ្ងៃកំណត់ឡើងវិញ ដែលវាបានធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកួតចំនួន ៣ គូ ។ ពោលគឺលីគកំពូលថៃនៅតែបន្តសកម្មភាពជាធម្មតា ដោយលើកលែងតែ ៣ ប្រកួតប៉ុណ្ណោះដែលត្រូវលើកពេលទៅប្រកួតនៅពេលក្រោយវិញ ។

គួរបញ្ជាក់ដែរថា លីគកំពូលថៃមិនបានបញ្ចេញថាកីឡាកររូបណាដែលផ្ទុកវីរុសនេះឡើយ តែបើតាមតារាងលើកការប្រកួត និង ការអះអាងពីប្រភពច្បាស់លាស់បានបញ្ជាក់ថាគឺជាកីឡាកររបស់ក្លិប ​Burriram United និង ក្លិបមួយទឿតដែលអាចជា Rachaburi ឬ True Bangkok Unied ដែលមានសរុបទាំងអស់មានអ្នកកើតកូវីដ ១៩ ចំនួន ៤ នាក់ ៕

ប្រភព៖ MFT

Loading...