ប្រធានសក្តិក៏មិនលើកលែងដែរ លីគថៃ ពិន័យ Port FC របូត៣ពិន្ទុ និង គ្រាប់បាល់២គ្រាប់ ព្រោះដាច់ចរន្តអគ្គីសនី

0
272

កាលពីម្សិលមិញនេះ ការប្រកួតរវាងក្លិបបាល់ទាត់ Port FC និង Police Tero FC គឺជាការវិលត្រលប់មកវិញរបស់លីគកំពូលថៃរដូវកាល ២០២០ ក្រោយពីមានការផ្អាកការប្រកួតអស់ជាច្រើនខែដោយសារតែកូវីដ ១៩ ។

ក្នុងការប្រកួតនេះ ក្លិបបាល់ទាត់ទាំង ២ ត្រូវបានផ្អាកការប្រកួតនៅត្រឹមនាទីទី ៧៨ ក្នុងលទ្ធផល ១ ទល់នឹង ១ ដោយសារតែមានការដាច់ចរន្តអគ្គីសនី ។ ក្រោយពីការដាច់ចរន្តអគ្គីសនីនេះ ក្លិបមិនមានលទ្ធភាពតភ្ជាប់ឱ្យដំណើរការបានឡើងវិញឡើយ ដោយសារតែម៉ាស៊ីនភ្លើងមិនដំណើរការ ។

ក្រោយពីស្ថានភាពប្រធានសក្តិនេះ ការប្រកួតត្រូវបានបញ្ចប់នៅត្រឹមនេះ ដោយគណៈកម្មការរៀបចំការប្រកួតថៃ បានដាក់ទណ្ឌកម្មដល់ក្លិប Port FC ដែលជាម្ចាស់ផ្ទះ ដោយតម្រូវឱ្យចាញ់ការប្រកួតនេះ ក្នុងលទ្ធផល ២ ទល់នឹង ០ វិញ ៕

ប្រភព៖ ThaiLeague1

Loading...