វង្ស ណយ ត្រូវប៉ាន់ ក្របីងៀត ក្រោយដើរចេញពីសង្វៀនប្រដាល់​

0
221

អ្នកទាំងអស់គ្នាប្រហែលជានៅចាំច្បាស់នូវកិត្តិនាមរបស់កីឡាករប្រដាល់គុនខ្មែរ វង្ស ណយ ដែលជាកីឡាករពូកែប្រើកែងនៅលើសង្វៀន តែហាក់មិនសូវមានជីវភាពធូរធារឡើយកាលនៅប្រកបរបរជាអ្នកប្រដាល់ ។ ដោយកាលពីប្រមាណជាកន្លះឆ្នាំមុនកីឡាកររូបនេះ ក៏បានប្រកាសចាកចេញពីវិស័យក្បាច់គុនបុរាណខ្មែរទាំងសោកស្តាយ ។

ក្រោយពីងាកចេញពីការងារប្រដាល់ក្បាច់គុនខ្មែរបុរាណដែលខ្លួនស្រឡាញ់ខ្លាំងស្ទើរស្មើជីវិត កីឡាកររូបនេះក៏បានងាកមកប្រកបរបរលក់ងៀតគោ ងៀតក្របី និង កន្ធាយតាមអនឡាញវិញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារដែលជួបការលំបាក ។

ដ្បិតតែជាការងារថ្មីក៏ពិតមែន ក៏ប៉ុន្តែងៀតក្របីរបស់កីឡាករខាងលើត្រូវបានគេកុម្ម៉ង់ទិញជាច្រើន ជាមធ្យមប្រហែល ១០ គីឡូក្រាមក្នុងមួយថ្ងៃ ដែលក្នុង ១ គីឡូគេលក់បាន ៦៥ ០០០រៀល ។ ទោះបីជាមិនបានច្រើនខ្លាំងណាស់ណាក៏ដោយ ក៏ប៉ុន្តែវាគឺច្រើនសម្រាប់កីឡាកររូបនេះអាចយកមកផ្គត់ផ្គង់គ្រួសារបានដោយពេញលេញ ៕

  

Loading...