AFC CUP រំសាយ ការឈ្នះរបស់ព្រះខ័នរាជស្វាយរៀង ទុកជាអសារបង់

0
285

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានប្រកាសជាផ្លូវការរំសាយចោល ការប្រកួតពានរង្វាន់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC CUP ដោយសារតែបញ្ហាសាកលកូវីដ ១៩ ដែលមិនមានប្រទេសណាមួយមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ។

ចំពោះការលើកពេលនេះវិញ រាល់ការប្រកួតនានាដែលបានប្រកួតហើយ កាលពីពេលកន្លងទៅនេះគឺត្រូវទុកជាអាសាបង់ ហើយក្រុមដែលលេងឆ្នាំនេះតំណាងឱ្យកម្ពុជា គឺព្រះខ័នរាជស្វាយរៀង ក៏មិនត្រូវបានផ្តល់សិទ្ធិពិសេសក្នុងការលេងនៅឆ្នាំក្រោយអ្វីឡើយ ។ ចំណែកឯពានរង្វាន់ក្លិបដ៏ធំបំផុត ប្រចាំទ្វីបអាស៊ី AFC Champions League មិនត្រូវបានរំសាយឡើយ ដោយត្រូវបានលើកពេលវេលាទៅធ្វើនៅចុងឆ្នាំនេះវិញ ៕

Loading...