ធ្លាយដំណឹង Higuain ទៅលេងឱ្យក្លិប Inter Miami របស់ Devid Beckham

0
119

Gonzalo Higuain បានចុះកុងត្រាទៅលេងនៅក្លិប Inter Miami ដែលជាក្លិបរបស់ Devid Beckham ក្នុងកុងត្រារយៈពេល ២ ឆ្នាំកន្លះ ក្រោយដើរចេញពីក្លិប Juventus ទាំងមិនទាន់ផុតកុងត្រា ដោយគ្មានតម្លៃខ្លួនអ្វីទាំងអស់ ។

ក្នុងការដើរចេញពីក្លិប Juventus នេះ កីឡាករខាងលើបានទទួលប្រាក់ផ្តាច់កុងត្រាពីក្លិប ក្នុងតម្លៃ ៤ លានដុល្លារ ហើយវាជារឿងល្អដែលក្លិបថ្មីអាចទទួលយកគេបានដោយមិនបាច់ចំណាយលុយសូម្បីតែ ១ សេន ។

ការដែលមិនមានតម្លៃខ្លួននេះ ក៏ជាហេតុផលដ៏ល្អមួយទៀត ដែលធ្វើឱ្យរូបគេអាចទទួលបានតម្លៃពលកម្មដ៏ខ្ពស់ប្រមាណជា ៧ លានដុល្លារ ក្នុង ១ ខែ ដែលជាប្រាក់ថ្លៃឈ្នួលថ្លៃជាងគេបង្អស់នៅ Major League Soccer របស់សហរដ្ឋអាមេរិក ៕

ប្រភព៖ dailymail

Loading...