Burriram បញ្ចេញមុខកីឡាកររបស់ខ្លួនដែលកើតកូវីដ១៩

0
216

កាលពីសប្តាហ៍មុន លីគកំពូលថៃ បានលើកការប្រកួតចំនួន ៣ ប្រកួត ដែលសុទ្ធតែជាការប្រកួតប៉ះពាល់ជាមួយនឹងក្លិប Burriram United ដោយសារតែក្លិបមួយនេះ ត្រូវបានរកឃើញថាមានកីឡាករម្នាក់ឆ្លងកូវីដ១៩ តែភ្លាមៗនោះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃ បិទបាំងមិនបង្ហាញអត្តសញ្ញាណ។

មកទល់នឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ ក្លិប Burriram United ទម្លាយអត្តសញ្ញាណថា កីឡាករ Akbar Ismatullaev មកពីអ៊ូបេគីស្ថាន ដែលក្លិបទើបតែនាំចូលកាលពីពេលថ្មីៗនេះ បានឆ្លងកូវីដ១៩។

ការពិតទៅកីឡាកររូបនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃ និង តេស្តិ៍រកកូវីដ១៩ ជាច្រើនលើកច្រើនសារមកហើយ តែនៅតែអវិជ្ជមាន។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះ ថែមទាំងត្រូវបានក្លិបអនុញ្ញាតិឱ្យ ចូលរួមក្រុមប្រកួតមិត្តភាព ជាមួយនឹងក្លិបផ្សេងៗទៀតចំនួន ៣ មុននឹងបើករដូវកាលថ្មីទៀតផង។

ជាចុងក្រោយ អ្វីៗបានត្រឹមតែសោកស្តាយប៉ុណ្ណោះ ព្រោះកីឡាកររូបនេះ ត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ តាមរយៈការពិនិត្យតេស្ដិ៍រកកូវីដ១៩ ចុងក្រោយ មុននឹងការប្រកួតលីគកំពូលថៃចាប់ផ្តើម។ បន្ទាប់ពីមានដំណឹងនេះ បុគ្គលិករបស់ក្លិបបាល់ទាត់ខាងលើ រួមទាំងក្លិបទាំង ៣ ផ្សេងទៀតចំនួន ៤៧ នាក់ ក្នុងចំណោមមនុស្ស ៤៤១ នាក់បានជាប់ពាក់ព័ន្ធជិតស្និទ្ធ ហើយបានតេស្តិ៍កូវីដ១៩ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ប៉ុន្ដែពួកគេតម្រូវឱ្យនៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្តទៀតសិន។

ក្នុងនោះ ប្រសិនបើគ្មានអ្វីប្រែប្រួល ឬ គ្មានទទួលនរណាឆ្លងកូវីដ១៩ នោះ ការប្រកួតរបស់ក្រុម Burriram United នឹងត្រូវលេងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ៕

ប្រភព៖ nationthailand

Loading...