អ្នកចាំទីដៃទី១ ជម្រើសជាតិហ្វីលីពីន លេងឱ្យ Cardiff City បានជិត១០០ប្រកួតហើយ

0
149

នៅក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League មាន​កីឡាករ ​៦៦​ សញ្ជាតិ​ខុស​គ្នា ​កំពុង​ប្រកប​អាជីព។ ក្នុង​នោះ​ក៏​មាន ​អ្នក​ចាំទីមកពីតំបន់អាស៊ាន Neil Etheridge ​ដែល​កំពុង​លេង​នៅ​ក្លិប Cardiff City។

Etheridge បាន​ក្លាយ​ជា​កីឡាករ​ហ្វីលីពីន​​ដំបូងបំផុត ​ដែលបាន​មក​លេង​នៅ Premier League ហើយក៏កំពុងតែជាកីឡាករអាស៊ានតែម្នាក់គត់ ដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេសដែរ ។

គិតមកទល់នឹងពេលនេះ កីឡាករកូនកាត់ អង់គ្លេស-ហ្វីលីពីន រូបនេះបានបង្ហាញខ្លួនឱ្យ Cardiff City បាន ៩៩ ប្រកួតហើយ ក្នងរយៈពេល ៣ ឆ្នាំនេះ បន្ទាប់ពីផ្ទេរទៅកាលពីឆ្នាំ២០១៧។ ដ្បិតតែមិនច្រើនមែនសម្រាប់កីឡាករដែលលេងនៅលំដាប់ពិភពលោក ក៏ប៉ុន្តែគេបានជួយឱ្យក្រុមនេះរក្សាសំណាញ់ទីនឹងរក្សាខ្លួននៅលីគកំពូលអង់គ្លេសបានជាច្រើនរដូវកាល ។

យ៉ាងណាមិញ Etheridge ធ្លាប់​ជួប​រឿងរ៉ាវ​ជូរចត់​ក្នុង​វិស័យ​បាល់ទាត់​ជា​ច្រើន មុន​ពេល​មាន​ឱកាស​មក​លេង​នៅ Premier League ហើយកាល​ពីឆ្នាំ​ ២០១៤ ​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ហ្វីលីពីន​បាន ​៥៩ ​ប្រកួត​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប Fulham ដោយ​សារ​​មិន​ផ្ដល់​ពេលវេលា​ឲ្យ​រូបគេ​បង្ហាញ​ខ្លួន​ដំបូង​នៅ Premier League ៕

 

Loading...