Yuki Nagasato បំបែកកំណត់ត្រា លេងឱ្យក្លិបបុរស ដំបូងបំផុតក្នុងលោក

0
199

កីឡាការិនីជប៉ុន Yuki Nagasato បានបំបែកកំណត់ត្រា ជាកីឡាការិនីដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចុះកុងត្រាលេងឱ្យក្លិបបាល់ទាត់បុរសអាជីព ក្នុងល័ក្ខខណ្ឌខ្ចីជើងពីក្លិបលីគកំពូលសហរដ្ឋអាមេរិក Chicago Red Stars។

ជាកីឡាការិនីដែលលេងឱ្យក្លិប Chicago Red Stars នៅលីគកំពូលសហរដ្ឋអាមេរិក មានវ័យ៣៣ឆ្នាំ នាងបានចាប់ផ្តើមអាជីពបាល់ទាត់ កាលពីឆ្នាំ២០០១ មកម្ល៉េះ ដោយលេងឱ្យក្រុមនារីក្នុងក្លិបល្បីៗកំពូលនៅក្រៅប្រទេសជាច្រើនដែលមានដូចជា អង់គ្លេស អាល្លឺម៉ង់ អាមេរិក អូស្តា្រលី មុននឹងផ្លាស់មកលេងឱ្យក្លិបបុរសនៅជប៉ុននេះ។

គួរឱ្យដឹងដែរថា កីឡាការិនីរូបនេះ ក៏ជាសមាជិកខ្សែប្រយុទ្ធនារីជម្រើសជាតិជប៉ុនទៀតផង ដោយធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតដល់ទៅ ១៣២ ប្រកួត និង រកគ្រាប់បាល់បាន ៥៨ គ្រាប់ ព្រមទាំងជាប់ជាជម្រើសជាតិចាប់ពីឆ្នាំ ២០០៤ ដល់ ២០១៦៕

ប្រភព៖ the-afc

Loading...