PSG ពាក់អាវអក្សរចិន ព្រោះចិនជាទីផ្សារធំបំផុតរបស់ខ្លួន

0
166

កាលពីរំលងអាធ្រាត្រថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ Paris Saint Germain បានបង្ហាញឯកសណ្ឋានប្លែកខុសពីសព្វមួយដង ដែលមានរំលេចនូវឈ្មោះកីឡាកររបស់ខ្លួនជាអក្សរចិន ក្នុងជំនួបជាមួយនឹងក្លិប Nice នៃការប្រកួតលីគកំពូលបារាំង Ligue I។

ក្នុងការប្រកួតសប្តាហ៍ទី៤ នេះ ក្លិបយក្សបារាំងខាងលើ បានយកឈ្នះទៅលើគូប្រកួត ក្នុងលទ្ធផល ៣ ទល់នឹង ០ ដោយកីឡាករ Mbappé នៅនាទីទី៣៧ Di Maria នៅនាទីទី ៤៥ និង កីឡាករ Matquinhos នៅនាទីទី៦៦ ។

គួរឱ្យដឹងដែរថា ចំពោះមួលហេតុដែលក្លិប PSG ដាក់ឈ្មោះកីឡាកររបស់ខ្លួនជាអក្សរចិននេះ គឺដើម្បីទាក់ទាញទីផ្សារនៅក្នុងប្រទេសចិន ដ្បិតអីក្លិបកំពុងជួបវិបត្តិកូវីដ១៩ ដែលត្រូវការម្ចាស់ឧបត្ថម្ភគ្រាក់ៗពីចិន ក្នុងការរកធនធានសម្រាប់ក្លិប៕

   

Loading...