លីគបាល់ទាត់នារី បង្កើតឡើងជាលើកដំបូង គោលដៅមេដាយស៊ីហ្គេម ២០២៣

0
230

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតកម្មវិធីប្រកួតបាល់ទាត់លីគកំពូលនារី ជាលើកដំបូងនៅក្នុងឆ្នាំ២០២០នេះ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ។

លីគកំពូលនារីឆ្នាំ២០២០នេះ នឹងមានក្រុមបាល់ទាត់នារី ចូលរួមចំនួន ១០ក្រុម ក្នុងនោះមានក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ៤ រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបាល់ទាត់នារីកងយោធពលខេមរភូមិន្ទ ។ រីឯ ៦ក្រុមផ្សេងទៀត រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប ។

ចំពោះគោលបំណងក្នុងការបង្កើតជាការប្រកួតលីគនេះឡើង គឺក្នុងន័យចម្រាញ់យកកីឡាការិនីដែលមានសមត្ថភាពតំណាងឱ្យកម្ពុជា ទៅប្រកួតស៊ីហ្គេមនៅឆ្នាំ២០២១ នឹងដើម្បីត្រៀមខ្លួនដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

ប្រភព៖ FFC

Loading...