កូនកាត់ថៃម្នាក់ បង្ហាញទម្រង់លេងយ៉ាងល្អ នៅ Leicester City

0
208

ឈុតយុវជនអាយុក្រោម ២៣ ឆ្នាំ របស់ក្លិប Leicester City កំពុងតែស្ថិតនៅក្នុងដំណើរដ៏ល្អមួយសម្រាប់រដូវកាលនេះ ក្នុងការប្រកួតលីគកំពូលយុវជនអាយុក្រោម ២៣ ឆ្នាំ របស់អង់គ្លេស ។

ការឡើងជើងខ្លាំងនេះ គឺក្រោយពីក្លិបដែលស្ថិតនៅក្នុងក្របខណ្ឌ English Premier League មួយនេះ ទិញបានខ្សែបម្រើប្រយុទ្ធរបស់បារាំង ដែលជាប់ខ្សែស្រឡាយថៃម្នាក់ដែលមានឈ្មោះថា Thanawat Suengchitthawon ដែលមានម្តាយជាជនជាតិថៃ និង ឪពុកជាជនជាតិបារាំង ។

កីឡាករជម្រើសជាតិយុវជនបារាំង វ័យទើបតែ ២០ ឆ្នាំរូបនេះ ត្រូវបានក្លិបចចកខៀវខាងលើនេះចុះកុងត្រាយកមកពីក្លិបបារាំង Nancy B ក្នុងកុងត្រារយៈពេល ៣ ឆ្នាំ ។ គួរឱ្យដឹងដែរថា កីឡាករកូនកាត់ថៃខាងលើធ្លាប់ប្រកបអាជីពនៅលីគទី ២ បារាំងអស់រយៈពេល ៧ ឆ្នាំ មុននឹងបានផ្លាស់មកកាន់ក្លិបនៅអង់គ្លេសមួយនេះ ហើយប្រសិនបង្ហាញទម្រង់លេងល្អ គេប្រហែលជាអាចឡើងទៅលេងនៅឈុតធំ Leicester City ដែលចូលរួមក្នុងក្របខណ្ឌ English Premier League ៕

ប្រភព៖ LCFC

Loading...