កីឡាករខ្សែប្រយុទ្ធ Luis Suarez បង្ហាញខ្លួនលើកដំបូង និង បានជួយឱ្យក្លិបថ្មីរបស់ខ្លួន Atlético de Madrid យកឈ្នះក្រុមបាល់ទាត់ Granada លើការប្រកួតលីគកំពូលអេស្ប៉ាញ La Liga ដោយលទ្ធផល ៦ ទល់នឹង ១។
ថ្វីដ្បិតតែខ្លួន ត្រឹមជាកីឡាករបម្រុងក៏ពិតមែន ក៏ប៉ុន្តែគ្រូបង្វឹកក្លិបខាងលើបានផ្តល់ឱកាសឱ្យរូបលោក បានចូលប្រកួតនៅតង់ទី២ ។ មិនបានប៉ុន្មាននាទី កីឡាកររូបនេះ បានស៊ុតចូល ២ គ្រាប់បន្ថែម និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមរបស់ខ្លួនស៊ុតបញ្ចូលទីបានសម្រេច ១ គ្រាប់ថែមទៀតផង ។
គួរឱ្យដឹងដែរថា Luiz Saurez គឺជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ Barcelona ដែលបានរួមរស់នៅទីនោះ ដល់ទៅ ៧ឆ្នាំ។ ក្នុងនោះរូបលោក បានបង្ហាញខ្លួន ១៩១លើក ហើយរកបានគ្រាប់បាល់បានរហូតដល់ ១៤៧គ្រាប់៕
ប្រភព៖ AT Madrid