អាងហែលទឹកពហុកីឡដ្ឋានជាតិ បញ្ចប់ការកែលម្អហើយ

0
123

កាលពីល្ងាចថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករស្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឳ្យប្រើប្រាស់ឡើងវិញជាផ្លូវការ អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

បើតាមការឱ្យដឹងពីឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់បញ្ជាក់ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ ខ្សែបន្ទាត់ និង អាងលោតទឹក ១ ខ្នាត ២០ ម៉ែត្រ X ២៥ម៉ែត្រ ។ លើសពីនេះ នៅមានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និង ហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០ កៅអី ដែលចំណាយសរុបជិត ៣លានដុល្លារ ។

ក្នុងកម្មវិធីសម្ពោធនេះផងដែរ ក៏មាននូវការប្រកួតហែលទឹក ផ្នែកបុរស នារី និង កុមារ ដើម្បីអបអរសាទរ អាងហែលទឹកថ្មីប្រកបដោយស្តង់ដារមួយនេះ ។ អាងហែលទឹកលំដាប់អន្តរជាតិនេះ នឹងប្រើប្រាស់ក្នុងវិញ្ញាសារហែលទឹក នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAMES 2023 ក៏ដូចជា មប្រើឱ្យការហ្វឹកហាត់ក៏ដូចជាការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ និង អន្តរជាតិនានា ៕

គួរឱ្យដឹងដែរថា ការជួសជុលកែលំអរ និង ស្តារឡើងវិញនេះ បានចំណាយថរិការអស់ប្រមាណជាជាង ៣លានដុល្លារ ដោយបានមកពីមូលនិធិជំនួយរបស់ប្រទេសចិន (Shainghi Construction Group) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ៕

  

ប្រភព៖ ក្រសួងសាធារណៈការណ៍

Loading...