Messi ខឹងចិត្ត Barcelona លក់ Suarez ក្នងតម្លៃថោកកប់ភក់

0
148

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ FC Barcelona បានលក់កីឡាករខ្សែប្រយុទ្ធចាស់វស្សារបស់ខ្លួន Luiz Suarez ក្នុងតម្លៃត្រឹមតែ ៧ លានដុល្លារតែប៉ុណ្ណោះ។ ចំពោះរឿងរ៉ាវនេះ បានធ្វើឱ្យកីឡាកររូបនេះ ក្លាយជាកីឡាករខ្សែប្រយុទ្ធ ដែលចាកចេញពី Barcelona ក្នុងតម្លៃខ្លួនដ៏ទាបបំផុតមិនធ្លាប់មាន ។

ចំពោះ Messi ដែលជាមិត្តរួមក្រុម ក៏ដូចជាមិត្តសម្លាញ់មួយរូបរបស់ Suarez បានបញ្ចេញប្រតិកម្មចំពោះរឿងនេះថា ក្លិបពិតជាមិនសមហ្នឹងធ្វើបែបនេះឡើយ ដោយសារតែខ្សែប្រយុទ្ធខាងលើ គឺជាកីឡាករដ៏ល្អ ហើយរួមរស់ជាមួយនឹងក្លិបជាង ៧ឆ្នាំមកហើយ ដោយជួយឱ្យក្រុមឈ្នះពានយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ។

គួរឱ្យដឹងដែរថា លោក ​Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បានដកកីឡាករជាច្រើនចេញពីបញ្ជីឈ្មោះជម្រើសដំបូងរបស់ខ្លួន។ ក្នុងនោះក៏មានកីឡាករសំខាន់ៗចាស់វស្សាជាច្រើនរូបផងដែរ ពោលគឺបន្ទាប់ពីក្រុមមួយនេះបង្ហាញខ្លួនមិនបានល្អនៅ ​UEFA Champions League ៕

Loading...