ជយោ Suzuki Cup ប្រកាសថ្ងៃប្រកួតហើយ !

0
495

ការប្រកួតពានរង្វាន់ក្រុមជម្រើសជាតិប្រចាំតំបន់អាស៊ាន AFF Suzuki Cup ២០២០ បានប្រកាសកាលបរិច្ឆេទរបស់ខ្លួនសាជាថ្មីហើយ ដោយកំណត់យកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២១ ។

ចំពោះរូបមន្តនៃការប្រកួតនៅមិនទាន់ច្បាស់នៅឡើយទេ ដោយរង់ចាំមើលថាតើគ្រប់ប្រទេសទាំងអស់អាចធ្វើជាម្ចាស់ផ្ទះបានទេ ។ ប្រសិនជាមិនមានបញ្ហាទេនោះគឺនឹងធ្វើឡើងតាមរូបមន្តចាស់ដោយប្រទេសនីមួយៗត្រូវវិលជុំធ្វើជាម្ចាស់ផ្ទះ ។ ប្រសិនជាមិនបាន អាចនឹងជ្រើសរើសយកប្រទេស ១ ឬ ២ មកធ្វើជាម្ចាស់ផ្ទះតាមពូលនីមួយៗ ដោយវៀតណាមអាចជាបេក្ខភាពចម្បង ។

គួរឱ្យដឹងដែរថា ការប្រកួតពានរង្វាន់នេះគ្រោងនឹងធ្វើឡើងនៅពីខែតុលា ឆ្នាំ ២០២០ នេះ តែដោយសារតែមានវិបត្តិកូវីដ ១៩ បានធ្វើឱ្យការប្រកួតលើកពេលអស់ ២ លើកមកហើយ ៕

 

ប្រភព៖ tha-afc

Loading...