លទ្ធផលមិនគួរឱ្យជឿ ៣ប្រកួតសប្តាហ៍នេះ

0
132

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ មានការប្រកួតបាល់ទាត់ជាច្រើនដែលបានកើតឡើង​ តែក្នុងនោះមានការប្រកួតចំនួន ៣ ប្រកួត ដែលបានទទួលលទ្ធផលមិននឹកស្មានដល់ ដោយ ២ គូនៅ Premier League និង មួយគូទៀតនៅលីគកំពូលកម្ពុជា ។

Aston Villa និង Liverpool : ក្រុមជើងឯកឆ្នាំ២០២០ Liverpool ដែលប្រកួតមិនទាន់ស្គាល់រសជាតិចាញ់ ហើយនៅកំពូលតារាងទៀត ក្នុងរដូវកាលថ្មី ២០២១ នេះ បែរជាមកភ្លាត់ចាញ់ក្រុម មិនសូវឈ្នះ Aston Villa ក្នុងលទ្ធផល ៧ ទល់នឹង ២​ វិញ ដោយលទ្ធផលនេះ បានរុញ Liverpool ឱ្យធ្លាក់ទៅកាន់លេខរៀងទី ៥ ឯណោះ ។

Tottenhamp Hotspur និង Manchester United : ចំណែកឯក្រុមបាល់ទាត់បិសាចក្រហម Manchester United វិញ កំពុងតែស្ថិតនៅលើផ្លូវមួយដ៏ល្អសម្រាប់រដូវកាលថ្មី ២០២១ នេះ ហាក់ធ្វើមិនបានល្អទាល់តែសោះ ដោយចាញ់ក្រុម Spur ក្នុងលទ្ធផលស្ពឹកមុខ ៦ ទល់នឹង ១ ។

អង្គរថាយហ្គើរ និង អាស៊ីអឺរ៉ុប : បើងាកមកមើលការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍នេះវិញ រវាងក្រុមបាល់ទាត់អង្គរថាយហ្គើរ និង អាស៊ីអឺរ៉ុប បានក្លាយទៅជាការប្រកួតដ៏ជក់ចិត្តមួយ ដោយក្រុមខ្លាំងម្ចាស់ផ្ទះដែលឈរនៅកំពូលតារាង បែរជាត្រូវចាញ់ក្រុម អាស៊ីអឺរ៉ុប ដែលស្ថិតនៅក្នុងតំបន់កាត់ចោល ក្នុងលទ្ធផលមិនអាចតដៃវិញរួច ៤ ទល់នឹង ០ ៕

Loading...