តស៊ូណាស់ ចោរលួចគាស់ផ្ទះ Ronaldo ដើម្បីលួចអាវ Juventus

0
122

នាថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២០ គេហដ្ឋានរបស់កីឡាករ ខ្សែប្រយុទ្ធ Christiano Ronaldo របស់ក្លិប ​Juventus ឯស្រុកកំណើតរបស់គេ នៅលើកោះ Madeira ត្រូវបានចោរលួចចូលគាស់។ នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់។

អ្នកយាមផ្ទះ Ronaldo បានបកស្រាយថា រូបគេឮកណ្តឹងអាសន្ន កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ០៨ ខែតុលា ឆ្នាំ ២០២០ តែមិនបានរកឃើញមនុស្សណាម្នាក់នៅក្នុងផ្ទះនេះឡើយ។ រីឯ ចំពោះរបស់របរនៅក្នងផ្ទះដ៏ប្រណីតមួយនេះ ត្រូវបានគេឃើញថាមិនមានបាត់បង់អ្វីទាល់តែសោះ តែបែរជាបាត់អាវលេខ៧ ដែលជារបស់កីឡាកររូបនេះ ពាក់នៅក្រុម Juventus ទៅវិញ។

គួរឱ្យដឹងដែរថា ផ្ទះមានកម្ពស់ ៧ ជាន់ដ៏ប្រណីត នៅស្រុកកំណើតនេះ ត្រូវបាន Ronaldo ទិញដើម្បីទៅស្នាក់នៅ ម្តងម្កាលតែពេលលោកមានភារៈកិច្ចលេងឱ្យជម្រើសជាតិ ឬ ទៅសម្រាកលំហែកាយវិស្សមកាលតែប៉ុណ្ណោះ ៕

ប្រភព៖ Dailymail

Loading...