គិតថាក្រុមណា នឹងឡើងវគ្គផ្តាច់ព្រ័ត្រ HUN SEN CUP 2020 ?

0
139

ការប្រកួតវគ្គ ១/៤ ពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២០ បានបញ្ចប់ទៅហើយ កាលពីថ្ងៃ ពុធ ទី ០៧ ខែតុលា​ ឆ្នាំ ២០២០ និង ព្រហស្បតិ៍ ០៨ ខែតុលា​ ឆ្នាំ ២០២០ កន្លងទៅនេះ ដោយរកឃើញក្រុមខ្លាំងចំនួន ៤ ។

ក្នុងនោះដែរ ក្រុមដែលត្រូវឡើងទៅបន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ភ្នំពេញក្រោន (ឈ្នះគិរីវង់សុខសែនជ័យ) ណាហ្គាវើលដ៍ (ឈ្នះព្រះខ័នរាជស្វាយរៀង) ខេត្តព្រៃវែង (ឈ្នះក្រសួងការពារជាតិ) វិសាខា (ឈ្នះបឹងកេត) ។

ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ នឹងធ្វើឡើងនៅថ្ងៃពុធ ទី ២១ ខែ តុលា និង ថ្ងៃព្រហស្បតិ៍ ទី ២២ ខែ តុលា ឆ្នាំ ២០២០ នៅឯពហុកីឡដ្ឋានជាតិ ដោយប្រកួតតែមួយជើងតែប៉ុណ្ណោះ ប្រសិនបើស្មើគ្នា និង ទាត់បាល់ ១១ ម៉ែត្រកាត់សេចក្តី ។ ក្នុងនោះដែរ ក្រុមជើងឯកពានរង្វាន់ខាងលើនេះ នឹងទទួលបានប្រាក់រង្វាន់ ១០០លានរៀល ខណៈប្រាក់រង្វាន់ក្រុមជើងឯករង ទទួលបានចំនួន ៦០ លានរៀល ៕

ប្រភព៖ cncc

Loading...